ការទំនុកបំរុងព្រះពុទ្ធសាសនា
วันพฤหัสบดีที่ 24 มีนาคม พ.ศ. 2559
วันอาทิตย์ที่ 17 มกราคม พ.ศ. 2559
ការទំនុកបំរុងព្រះពុទ្ធសាសនា ក៏គឺការធ្វើអោយព្រះសាសនាគង់វង្សរីកចម្រើន ជាទីពឹងសត្វលោកបានពិតប្រាកដ បញ្ហាដែលថាត្រូវធ្វើយ៉ាងម៉េច ? គឺនៅត្រង់ការបដិបត្តិដោយខ្លួនឯង និងការជួយជ្រោមជ្រែងកិច្ចការសាសនា ទំនុកបំរុងព្រះសាសនា ឧបត្ថម្ភព្រះសង្ឃជាដើម
ដោយច្រើនទាយកទាយិកាចាប់អារម្មណ៍តែលើការកសាងវត្ត រឺសមិទ្ធិផលផ្សេង ៗ ក្នុងវត្តវាអារាម រឺក៏និមន្តព្រះសង្ឃមកឆាន់ច្រើនរូបមានបរិស័ទរាប់អានច្រើនក៏គិតថាខ្លួនជាញាតិព្រះសាសនារឺពុទ្ធសាសនូបត្ថម្ភក៍ទៅហើយមិនចាំបាច់ធ្វើកិច្ចអីទៀតទេ តែទិសដៅព្រះសាសនាក៏គឺការរំលត់ទុក្ខបច្ចុប្បន្ន (ហេតុកើតទុក្ខ) ថ្វាយខ្លួនជាឧបាសកឧបាសិកាប្រព្រឹត្តខ្លួនជាអ្នកមានសីល វៀរចាកបញ្ចវេរាមិនអោយកិលេសរួបរឹតបាន ព្រោះថាទាយកទាយិកាប្រៀបដូចអ្នកឈឺ ភិក្ខុក្នុងព្រះពុទ្ធសាសនាប្រៀបដូចគ្រូពេទ្យ ព្រះធម៌ប្រៀបដូចថ្នាំវិសេស កាលដែលខ្លួនជាអ្នកមិនប្រមាទបានលុះណាតែបានការស្ដាប់ សិក្សាព្រះធម៌ហើយយកមកបដិបត្តិទើបឃើញប្រយោជន៍ពិត តាមបំណងរបស់ព្រះពុទ្ធអង្គថា ម្នាលភិក្ខុទាំងឡាយ តថាគត(ព្រះអង្គ)តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានការសូន្យទៅជាធម្មតា អ្នកទាំងឡាយចូរញាំងប្រយោជន៍របស់ខ្លួនអោយសម្រេចដោយសេចក្តីមិនប្រមាទចុះ ៕
ពាក្យពិចារណា( មនុស្សល្អ)
មនុស្សល្អ ជាមនុស្សស្រលាញ់ភាពស្ងប់ ល្មមគ្រាន់ក្នុងរបស់តាមមានតាមបាន
មនុស្សល្អ ជាអ្នកស្មោះត្រង់ សុចរិត មិនឆបោក
មនុស្សល្អ ជាអ្នកប្រឹងប្រែង អត់ធន់
មនុស្សល្អ ជាមនុស្សតាំងចិត្តមាំក្នុងភាពយុត្តិធម្ម
មនុស្សល្អ ជាមនុស្សស្គាល់ខ្លួនឯងនិងស្គាល់អ្នកដទៃ
មនុស្សល្អ ជាមនុស្សមានកតញ្ញូកតវេទិតាធម៌
មនុស្សល្អ ជាមនុស្សសាងប្រួយោជន៍អោយខ្លួនឯងនិងសង្គមជាតិ
មនុស្សល្អ ជាមនុស្សដែលមានការទទួលខុសត្រូវ ៕ល៕
สมัครสมาชิก:
บทความ (Atom)